ក្រុមហ៊ុន ជី.ធី.វី.ស៊ី​ បន្តទិញ​អូបរ័​ទំនើបៗ ​សម្រាប់ដឹកជញ្ជូនភ្ញៀវតាមសមុទ្រ ឲ្យកាន់តែមានសុវត្ថិភាព

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speedboat Cambodia) បានបន្តពង្រីកមធ្យោបាយដឹកជញ្ជូន និងពង្រឹងបំរើសេវាកម្មដឹកជញ្ជូនភ្ញៀវចេញទៅកម្សាន្តតាមសមុទ្រ ឬតាមបណ្តាកោះនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឬខេត្តជាប់សមុទ្រ កាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងមាន​ភាពស៊ីវិល័យ ជាបន្តបន្ទាប់ ដោយក្នុងបំណងឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ​ទទួលបានភាពសប្បាយរីករាយ តាមក្រុមគ្រួសារនីមួយៗ មិនឲ្យខកបំណងឡើយ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) មានប្រសាសន៍ថា ដើម្បីបំពេញបន្ថែម នូវ​ទំនើបកម្ម​ខាងវិស័យទេសចរណ៍​តំបន់សមុទ្រ នៃប្រទេសកម្ពុជា​ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោក​ បានបញ្ជាទិញ​អូបរ័ល្បឿនលឿន និងទំនើបៗ មួយចំនួន​ទៀតពីប្រទេសថៃ សម្រាប់បំរើដល់ការដឹកជញ្ជូនភ្ញៀវតាមសមុទ្រ ឲ្យកាន់តែទំនើប និងប្រកបដោយផាសុកភាព​ ។

លោកឧកញ៉ាបន្តថា កាលពីដើមសប្តាហ៍នេះ រូបលោក បានជួបពិភាក្សាលើការងារមួយចំនួន ជាមួយតំណាង​ក្រុមហ៊ុនផលិត​អូប័រ ​នៅប្រទេសថៃ ដោយក្រោយជំនួបនោះ ​ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speedboat Cambodia) របស់ លោក បានកម្មង់ទិញ​អូរប័រ​ថ្មីប្រណីត​ទំនើប មានប្រព័ន្ធសុវត្ថិភាពខ្ពស់ សម្រាប់បំរើដល់សេចក្តីត្រូវការ របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬផ្នែកពាក់ព័ន្ធណាមួយ ដែលជឿជាក់ ឬមកទទួលយកសេវាដឹកជញ្ជូនតាមសមុទ្រ ឬចង់ធ្វើដំណើរកម្សាន្តតាម​សមុទ្រ និងតាមបណ្តាកោះនានា ​ក្នុងប្រទេសកម្ពុជា ដោយការទទួលខុសត្រូវខ្ពស់ ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបន្តថា និយាយជារួម ទាំងបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុន ជី.ធី.វី.ស៊ី មានសុជីវធម៌ ព្រមទាំងមានភាពរួសរាយរាក់ទាក់ ជាពិសេស អូ​ប័រ សម្រាប់បំរើសេវាដឹកញ្ជូន នៅក្នុងក្នុងក្រុមហ៊ុននេះ សុទ្ធតែទំនើបៗ បំពាក់ដោយសម្ភារៈសង្គ្រោះដ៏សម្បូរ៍បែប ​និង​មាន​ភាពស៊ីវិល័យបំផុត..៕

អត្ថបទដែលជាប់ទាក់ទង