កម្មករប្រមូលសំរាមម្នាក់ ដែលត្រូវជនជាតិចិន ជិះរថយន្តបុកបាក់ជើងទាំងពីរ កាលពីយប់មិញ ពេលនេះស្លាប់ហើយ

រាជធានីភ្នំពេញ ៖ ព័ត៌មានចុងក្រោយ បានឲ្យដឹងថា បុរសកម្មករសំណង់ម្នាក់ ដែលជនបរទេស សង្ស័យជាជនជាតិចិន បើករថយន្តបុកបាក់ជើងទាំង២ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានស្លាប់ហើយ។

ជនរងគ្រោះខាងលើ ត្រូវបុរសជាជនបរទេសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក TOYOTA INNOVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-1190 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ជ្រុលទៅបុកកម្មករម្នាក់ ដែលកំពុងតែប្រមូលសំរាម បោកផ្ទប់ពីក្រោយរថយន្តដឹកសំរាម បណ្តាលឱ្យកៀបជាប់ និងបាក់ខ្ទេចជើងទាំងសងខាង ។

ចំណែក បុរសអ្នកបើករថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចឃាត់បាន..។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង