អ្នកលក់ដូរតាមប្រព័ន្ធអេឡិចត្រូនិក ច្រើនកុះករទៅដាក់ពាក្យសុំអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្ម

រាជធានីភ្នំពេញ ៖ ក្រុមអាជីវករ ឬអ្នកលក់ដូរ តាមប្រព័ន្ធអេឡិចត្រូនិក អនឡាញ ច្រើនកុះករ បានសម្រុកទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្ម ដើម្បីមានសិទ្ធិបន្តធ្វើអាជីវកម្ម របស់ខ្លួន ដោយស្របច្បាប់។

ចំនួនអាជីវករ ដ៏ច្រើនលើសលុបនេះ ទើបឈានដល់ ក្រសួងពាណិជ្ជកម្ម បានពន្យារពេលផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិច ត្រូនិក រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង