ដំបូន្មានចំពោះមនុស្ស មានអាយុលើសពី ៤០ឆ្នាំ..

រាជធានីភ្នំពេញ ៖ ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ..។

* ២យ៉ាង ដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់៖
– ជាតិស្ករ
– សម្ពាធឈាម

* ៦យ៉ាង ដែលត្រូវកាត់បន្ថយជាអតិបរមា៖
– ជាតិផ្អែម
– ជាតិប្រៃ
– សាច់និងអាហារកែច្នៃ
– សាច់ក្រហមអាំង ដូចជាសាច់គោ
– អាហារផលិតពីទឹកដោះ
– អាហារផលិតពីអង្ករនិងម្សៅ

* ៣ប្រភេទ ដែលបង្កើនការទទួលទាន៖
– សណ្ដែកបារាំងនិងបន្លែបៃតង
– ផ្លែឈើ
– គ្រាប់ធញ្ញជាតិ

* ៣យ៉ាង ដែលត្រូវបំភ្លេចចោល៖
– អាយុ
– អតីតកាល
– ទុក្ខសោក

* ៤យ៉ាង ដែលត្រូវតែមាន៖
– កល្យាណមិត្ត
– ក្រុមគ្រួសារដ៏កក់ក្ដៅ
– គំនិតជាវិជ្ជមានឬសុទិដ្ឋិនិយម
– ជម្រកដ៏សុខសាន្ត

* ៤យ៉ាង ដែលត្រូវរក្សាសុខភាពដោយ៖
– ទទួលទានឲ្យល្មមចៀសវាងឆ្អែត
– ញញឹមនិងសើចឲ្យច្រើន
– ហាត់ប្រាណទៀងទាត់
– បញ្ចុះទម្ងន់

* ៧យ៉ាង ដែលត្រូវចៀសវាង៖
– រហូតដល់ឃ្លានទើបទទួលទាន
– រហូតដល់ស្រេកទើបផឹក
– រហូតដល់ងងុយទើបដេក
– រហូតដល់អស់កម្លាំងទើបសម្រាក
– រហូតដល់ឈឺទើបទៅពេទ្យ
– រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ
– រហូតដល់បាត់បង់បុណ្យ​ ទើបចេះរាប់អានមិត្ត និងកូនចៅ ។

សូមមានសេចក្តីសុខសប្បាយគ្រប់ក្រុមគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង