សមត្ថកិច្ច ចាប់ខ្លួនឃាតករបាញ់សម្លាប់ មិត្តរួមការងារ បានហើយនៅព្រឹកថ្ងៃទី៦ ខែកក្កដា

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានឃាត់ខ្លួន ឃាតកដៃឆៅ ឈ្មោះ អ៊ូ សុភី អាយុ ២២ឆ្នាំ ដែលបាញ់សម្លាប់មិត្តរួមការងារ ជាអ្នកបើករថយន្ត ឲ្យលោកឧកញ៉ា លឹម ប៊ុនសួរ បានហើយនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅឃុំព្រែកអំបិល ស្រុកស្អាង
ខេត្តកណ្តាល ។

សូមរំលឹកថា ឈ្មោះ អ៊ូ សុភី មានស្រុកកំណើត នៅស្រុកស្អាង និងមានប្រពន្ធ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានបាញ់សម្លាប់ មិត្តរួមការងារ ឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ កាលពីម៉ោង ១ រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះលេខ ៣៨ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង