ឧទ្ធម្ភាគចក្រមួយគ្រឿង បើកបរដោយជនជាតិអាល្លឺម៉ង់ ចុះចតនៅមាត់ទន្លេខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ មួយគ្រឿង បានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាព ព្រោះតែធាតុអាកាសមិនអំណោយផល ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង១៥នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ។

តាមរបាយការណ៍ របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ក្រោយពេលកើតហេតុ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យក្រុមសមត្ថកិច្ច ចុះទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ ឈ្មោះ អេន ឌី មកសម្រាកនៅស ណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ ឆ្នាំង ។

ចំណែកឧទ្ធម្ភាគចក្រនោះ ត្រូវបានក្រុមសមត្ថកិច្ច ក្នុងមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់ នៅទីតាំងដែលឧទ្ធម្ភា គចក្របានចុះចត ។

តាមការបញ្ជាក់ពី អ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប។ ចំពោះមូលហេតុ ដែលចុះចត គឺដោយសារអាកាសធាតុ មេឃងងឹត និងមានមានខ្យល់ខ្លាំង។

សមត្ថកិច្ច នៅមូលដ្ឋានបានដឹងថា យន្តហោះនេះ នឹងត្រូវហោះឡើង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ដើម្បីហោះ ហើរទៅកាន់គោលដៅ នាខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង