អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

ជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា ជនសង្ស័យបាញ់ប្រហារ លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានចាប់ខ្លួនភ្លាមៗ និងដកហូតកាំភ្លើងមួយដើមផងដែរ។

ប៉ូលិសជប៉ុន បានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ បន្ទាប់ពីបានបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅជិតស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe​ ត្រូវបានគេលួចបាញ់សម្លាប់នៅ ទីក្រុង​ Nara អំឡុងសុន្ទរកថា ក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត។

មន្ត្រីមន្ទីពេទ្យ បានឲ្យដឹងថា​ រូបលោកគ្មានសង្ឃឹមឡើយ​ បន្ទាប់ពីរូបលោក ត្រូវបានគេបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាម​ ដោយបាញ់ចំកណ្តាលដើមទ្រូង​។

នៅក្នុងអំ​ឡុងព្រឹត្តការណ៍នោះ​ មនុស្សគ្រប់គ្នាបានលឺសំឡេងកាំភ្លេីងផ្ទុះ​ ហើយឃើញ​ ឈាមហូរយ៉ាងច្រេីន នៅនៅលេីដងខ្លួនលោកអាបេ ។ បន្ទាប់មក ក្រុមឧទ្ធម្ភាគចក្រការពារសន្តិសុខចំនួន ៤គ្រឿង បានចេញហោះខ្វែលជុំវិញ​ ដេីម្បីកំណត់អត្តសញ្ញាណរបស់ឃាតករ។

https://www.aljazeera.com/amp/news/2022/7/8/japans-shinzo-abe-attacked-left-bleeding-reports?fbclid=IwAR0E-ejbDDdW0icmxC9luPmo3uaBPYE7lYpWoEBLjTJFdit_47k__LT97oU

អត្ថបទដែលជាប់ទាក់ទង