ក្រឡាប់រថយន្ដដឹកទំនិញធុនធ្ងន់ សង្កត់លើម៉ូតូរ៉ឺម៉ក ដឹកក្មេងសិស្សសាលា នៅផ្លូវជាតិលេខ៣ ខេត្តកំពត

ខេត្តកំពត ៖ សមត្ថកិច្ចខេត្តកំពត បានប្រាប់ព័ត៌មានបឋមថា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ដដឹកទំនិញធុនធ្ងន់ទម្ងន់ ០៥តោន ក្រឡាប់សង្កត់លើរ៉ឺម៉កដឹកក្មេងសិស្សសាលា ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចមានជនរងគ្រោះច្រើននាក់ រងរបួសក្នុងហេតុការណ៏រថយន្តក្រឡាប់សង្កត់លើនេះ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៌ប្រើរថយន្ដស្ទូចដើម្បីជួយសង្គ្រោះក្មេងៗដែលកៀបជាប់ក្រោមរថយន្ដក្រឡាប់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតរោងចក្រ ចក្រីទីង ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។ ហើយភ្លាមៗ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីចំនួនជនរងគ្រោះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង