អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានទទួលមរណភាពហើយ ក្រោយការបាញ់ប្រហារ

BREAKING: អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកបានទទួលមរណភាពហើយ ក្រោយការបាញ់ប្រហារ ។

វីដេអូឃ្លីប ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន យកមកចុះផ្សាយ គឺបានឮសំឡេងផ្ទុះខ្លាំង មុនពេលលោក Abe បានដួលដល់ដី..។

លោក Abe អាយុ ៦៧ឆ្នាំ បានដួលទៅលើដីអំឡុងពេល ថ្លែងសុន្ទរកថា នៅទីក្រុង Nara កាលពីព្រឹកថ្ងៃសុក្រ ទី០៨ កក្កដាហើយត្រូវបានគេឃើញហូរឈាមជោគខ្លួន..។

ប៉ូលិសជប៉ុន បានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ បន្ទាប់ពីបានបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅជិតស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុង Nara ភាគខាងលិច ៕

អត្ថបទដែលជាប់ទាក់ទង