លោកស្រី ហ៊ុន ស៊ីណាត ប្ដឹង លោក ផែង វណ្ណៈ ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរ

រាជធានីភ្នំពេញ ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្ដឹង លោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរ ក្រោយពីធ្វើអត្ថាធិប្បាយ ប៉ះពាល់ដល់កិត្តិយស របស់ លោកស្រី ហ៊ុន សុីណាត។

តាមរយៈពាក្យបណ្ដឹងនេះ លោកស្រី ហ៊ុន សុីណាត បានសំណូមពរ ០៣ចំណុច រួមមាន៖

១- សុំឲ្យធ្វើការចោទប្រកាន់ ,ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ផែង វណ្ណៈ ដើម្បីផ្តន្ទាទោស អោយធ្ងន់ៗតាមច្បាប់ ។

២- បង្គាប់ឲ្យឈ្មោះ ផែង វណ្ណះ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល ។

៣- សូមអោយដាក់ទោសបន្ថែម តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង