លោក Joe Biden បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់ របស់លោក Shinzo Abe

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក Joe Biden បានចូលរួមរំលែកទុក្ខចំពោះការស្លាប់ របស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានធ្វើឃាត កាលពីថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅវិមានឯកអគ្គរាជទូតជប៉ុន ប្រចាំសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតុន នារសៀលថ្ងៃសុក្រ ទី ០៨ ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក។

លោក Biden បានថ្លែងរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដល់ក្រុមគ្រួសារ របស់លោក Abe នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះ​ជាសោកនាដកម្មមួយ សម្រាប់ប្រទេសជប៉ុន និងសម្រាប់មនុស្សគ្រប់រូប ដែលបានស្គាល់ លោក Abe”។

លោក Biden ក៏បានប្រកាសឲ្យសហរដ្ឋអាមេរិក បង្ហូតទង់ជាតិចុះពាក់កណ្តាល ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ របស់លោក Shinzo Abe ៕

អត្ថបទដែលជាប់ទាក់ទង