នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីឆក់

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល ខេត្តព្រះសីហនុ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់) កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជុះនាញឃាត់ខ្លួននេះ គឺជាមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូប របស់ប្រជាពលរដ្ឋយ៉ាងសកម្មមកពី រាជធានីភ្នំពេញ ក្រោយក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ ដែលបម្រុងដើរឆ្លងផ្លូវ នៅម្ដុំកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង ០៧នាក់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ផល លុច ហៅ ចាស់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ រាជធានីភ្នំពេញ ។
២- ឈ្មោះ ណែម ផានិត ហៅ ខ្និត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ រាជធានភ្នំពេញ ។
៣- ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤- ឈ្មោះ ឃុត សុជាតិ ហៅ ញ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូប ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥- ឈ្មោះ ឆាន់ ណាទ្រីវ ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦- ឈ្មោះ នាង សុផា ហៅ ឡេវ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
៧- ឈ្មោះ ហ៊ួ គឹមសេង ហៅ ពូជ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ចំពោះវត្ថុតាងចាប់យកបានរួមមាន ៖
– ម៉ូតូចំនួន ០៥គ្រឿង៖ (មធ្យោបាយធ្វើសកម្មភាព)
១- ម៉ាក និច ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-8416 ។
២- ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-3455 ។ (ប្រើស្លាកលេខក្លែងបន្លំ សម្រាប់ធ្វើសកម្មភាពឆក់)
៣- ម៉ាក ស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ កណ្តាល 1AJ-1655 ។
៤- ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-0372 ។
៥- ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
– ស្លាកលេខម៉ូតូ ១ផ្ទាំង លេខ ភ្នំពេញ 1IU-9928 ។ (ផ្លាស់ប្តូរពេលធ្វើសកម្មភាពឆក់)
– ទូរស័ព្ទចំនួន ០៦គ្រឿង ។
– កាបូបលុយ ចំនួន ០៥ ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចាត់ការបន្តនីតិវិធី ដើម្បីនាំទៅផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង