ព្រឹកថ្ងៃអាទិត្យនេះ អាកាសធាតុនៅខេត្តព្រះសីហនុ មានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗ

ខេត្តព្រះសីហនុ ៖ អាកាសធាតុ នៅក្នុងមូលដ្ឋានមួយចំនួន នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គឺមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗ។

សមត្ថកិច្ចនគរបាលចរាចរណ៍ជើងទឹក នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានអំពាវនាវឲ្យដល់ប្រជាពលរដ្ឋ រស់នៅក្បែរឆ្នេរសមុទ្រ អ្នកនេសាទ ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ សូមប្រុងប្រយ័ត្នពីសុវត្ថិភាព ផ្ទាល់ខ្លួនជាប្រចាំ ៕

អត្ថបទដែលជាប់ទាក់ទង