រថយន្ត Alphard​ ស-ខ្មៅ​ពីរគ្រឿង បុកគ្នាលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ របួសមនុស្សមួយចំនួន

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានផ្តល់ព័ត៌មាន​បបឋមថា នៅលើកំណាត់ផ្លូវល្បឿនលឿនពី ភ្នំពេញទៅ ខេត្តព្រះសីហនុ មានរថយន្តស៊េរីទំនើប ០២គ្រឿង បានបុកគ្នាពេញទំហឹង ប៉ុន្តែសំណាងល្អ គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ។

សមត្ថកិច្ច បញ្ជាក់ថា​ ហេតុការណ៍ខាងលើនេះ កើតឡើងនៅរសៀលម៉ោង ០១ថ្ងៃត្រង់ថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៦៦-៦៧​ ក្នុងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ រវាង​រថយន្ត​ Alphard ពណ៌ខ្មៅ Hybrid​ ពាក់ស្លាកលេខភ្នំពេញ2B O7666 និង​ រថយន្ត​ Alphard ពណ៌ស ស្លាកលេខព្រះសីហនុ 9666​ ៕

អត្ថបទដែលជាប់ទាក់ទង