ដីបាក់ធ្លាក់លើផ្លូវចំណុចគីឡូម៉ែត្រ ១៤១-១៤២ ផ្លូវឆ្លងកាត់ភ្នំ១៥០០ មិនអាចធ្វើដំណើរបានទេ

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋមមកថា នៅម៉ោង ០៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ មានករណីបាក់ដីនៅនៅចំណុចគីឡូម៉ែត្រ ១៤១-១៤២ ធ្លាក់គ្របមកលើផ្លូវជិតធ្វើដំណើរឆ្លងកាត់ភ្នំ ១៥០០មិនអាចធ្វើចរាចរបានទេ។

ផ្តើមពីបញ្ហានេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ភ្នំ១៥០០ ខេត្តពោធិ៍សាត់ មេត្តាជ្រាបជាដំណឹង និងបង្វែរទិសដៅតាមការគួរ ។

ករណីបាក់ដីគ្រប់លើផ្លូវជាតិលេខ៥៥ មិនអាចធ្វើចរាចរណ៍បានខាងលើនេះ អាជ្ញាធរស្រុកវាលវែង បានឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបណ្តាលឲ្យបាក់ដីជញ្ជាំងភ្នំ គ្រប់ពីលើផ្លូវជាតិលេខ៥៥ មិនអាចធ្វើចរាចរណ៍បានទេ គឺនៅចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ត្រង់ចំណុចភ្នំ១៥០០ កាលពីវេលាម៉ោង ៨:០០យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។

ករណីនេះ អាជ្ញាធរស្រុក និងកម្លាំងនគរបាល ទាហាន និងអាជ្ញាធរពាក់ព័ន្ធ កំពុងរៀបចំកម្លាំង និងគ្រឿងចក្រ  ដើម្បីកាយដីចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង