រដ្ឋបាលខេត្តព្រះសីហនុ ឱ្យចរាចរលើផ្លូវជាតិលេខ៤ ចំណុចជនលិចពីម្សិលមិញ ឡើងវិញ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការបើក ឱ្យចរាចរឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មកដល់វេលាព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ កម្រិតជំនន់ទឹកភ្លៀងបានថយចុះជាបណ្ដើរៗ នៅចំណុច ដែលបានជន់លិចកាលពីម្សិលមិញ។

អាស្រ័យដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនោះឡើងវិញ ចាប់ពីពេលជូនដំណឹងនេះតទៅ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង