ស្ថានភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាម ថ្ងៃទី១៣ ខែកក្កដានេះ ឡើងកម្ពស់ ៧.៨០ម៉ែត្រ

ខេត្តកំពង់ចាម ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ គឺមានកម្ពស់ ៧.៨០ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់ ០.៩៦ម៉ែត្រ។

ដោយឡែក កម្ពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំកន្លងទៅ ក្នុងពេលវេលាដូចគ្នា ទឹកមាន កម្ពស់ត្រឹមតែ ៤.៨០ម៉ែត្រប៉ុណ្ណោះ។

នេះបើយោងតាម របាយការណ៍បញ្ជាក់ពី លោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

របាយការណ៍ របស់មន្ទីរធនធានទឹកខេត្តកំពង់ចាម ដដែល បានបញ្ជាក់ថា នៅក្នុងស្រុក-ក្រុងទាំង១០ របស់ខេត្តកំពង់ចាម មានភ្លៀងធ្លាក់គ្រប់ទីកន្លែង។ ក្នុងនោះ ស្រុកស្ទឹងត្រង់ ភ្លៀងធ្លាក់តិចជាងគេ និង ស្រុកជើងព្រៃ ភ្លៀងធ្លាក់ច្រើនជាងគេ៕

អត្ថបទដែលជាប់ទាក់ទង