បញ្ជូនចិន១១នាក់ទៅតុលាការ ករណីកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិចិន ចំនួន ១១នាក់ និងរឹបអូសសារធាតុញៀនជាង ១,៨០តោន ព្រមទាំងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ- ស្វាយរៀង- ព្រៃវែង និងខេត្តកណ្តាល។ ជនសង្ស័យទាំង១១នាក់នេះ បានបញ្ចូនទៅតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ មុនឈានដល់បើកយុទ្ធនាការចុះបង្ក្រាប ដោយចាប់ផ្តលម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ដោយបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់ នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់។ ក្នុងនោះ នៅរាជធានីភ្នំពេញ ០៧គោលដៅ- ខេត្តស្វាយរៀង០២គោដៅ- ខេត្តព្រៃវែង០១គោលដៅ- ខេត្តកណ្តាល០២គោលដៅ។

ចំណែក ទីតាំងកែច្នៃ ផលិត ១ទីតាំង និង ស្តុកទុកចំនួន ៧ទីតាំង រួមមាន៖

– ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។

– ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ

រៀង (រោងចក្រកែច្នៃ ផលិត កេតាមីន)។

– ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។

ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល (កុងទឺន័រ ផ្ទុកសារធាតុគីមី)។

លទ្ធផល ៖

ក- ឃាត់ខ្លួនជនសង្ស័យ៖ ០២នាក់ :

១- ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់។

២- ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន។

៣- ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិន។

៤- ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។

៥- ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិន

៦- ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ចិន។

៧- ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន

៨- ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន។

៩- ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន។

១០- ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ចិន

១១- ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។

ខ- ចាប់យកវត្ថុតាង ៖

– របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ ក្រាម។

– សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ។

– ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។

– កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម។

– រថយន្ត ០៨គ្រឿង

– ម៉ូតូ ០៣គ្រឿង

– ទូរស័ព្ទដៃ ១៩គ្រឿង

– អចលនទ្រព្យ ចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត ០១, ផ្ទះវីឡា០១)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរ ៕

អត្ថបទដែលជាប់ទាក់ទង