មេធាវីព្រមានប្តឹង អ្នកនាង ចោម ខ្វាន់ ជំពាក់លុយប្រាក់ខែ ៣ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ មេធាវីផ្ទាល់ខ្លួន អ្នកនាង ចោម ខ្វាន់ បានព្រមានប្តឹង នាង ខ្វាន់ ដូចអតិថិជនរបស់នាងដែរ ដោយសារជំពាក់លុយ ប្រាក់ខែមេធាវី ចំនួន ០២ខែ សរុបមានចំនួន ៣០,០០០ ដុល្លារអាមេរិក (៣ម៉ឺន)។

យោងតាមលិខិត របស់ក្រុមមេធាវី អ្នកនាង ចោម ខ្វាន់ គឺបានទុកពេលឲ្យ ៨ថ្ងៃទៀត ដើម្បីឲ្យនាង ខ្វាន់ យកលុយមកសងថ្លៃជំពាក់ប្រាល់ខែមេធាវី។ បើមិនដូច្នេះទេ អតីតមេធាវីផ្ទាល់ របស់នាងខ្វាន់  បានព្រមានថា នឹងមានចំណាត់ការផ្លូវច្បាប់។

ទាក់ទិនបញ្ហានេះ មហាជន បានលើកជាចម្ងល់ថា អ្នកនាង ចោម ខ្វាន់ វារកសុីយ៉ាងម៉េចវា ហើយវាយកលុយគេទៅណា..? បានជាផុងខ្លួនធ្វើទង្វើ  ឬជំពាក់លុយគេបែបនេះ? រួមទាំងអ្នកទិញមាស មិនទទួលបានមាសថែមទៀតផង..?។

ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចមានប្រភពទាក់ទង អ្នកនាង ចោម ខ្វាន់ ដើម្បីបំភ្លឺករណីចោទប្រកាន់ខាងលើ បាននៅឡើយទេ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង