តែងតាំង លោក​ សំ សុវណ្ណារិទ្ធិ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជំនួសលោក​ ទុំ​ ណូ​ ត្រូវប្តូរទៅកោះកុង

ខេត្តព្រះសីហនុ ៖ លោក​ សំ សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជំនួសលោក​ ទុំ​ ណូ​ ដែលត្រូវបានផ្ទេរភារកិច្ច ឲ្យទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង​ វិញ។

ពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុនេះ រៀបចំឡើង កាលព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង