នាវាដឹកផ្លែឈើជនជាតិចិន ១គ្រឿងខូចកណ្តាលលម្ហសមុទ្រ រួចអណ្តែតចូលដែនសមុទ្រកម្ពុជា

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលព្រំដែនទឹក បានឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា នាវា១គ្រឿង ឈ្មោះ សេង កង ដែលរសាត់មកបុកថ្មខាងលិចកោះតាង ប៉ុន្មានថ្ងៃកន្លងមកនេះ។ បច្ចុប្បន្នកម្លាំងការពារកោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និង កម្លាំងស្នាក់ការទីបញ្ជាការជួរមុខ អគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិក របស់នាវា សេងកង ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបានប្រទះឃើញមនុស្សទាំងចំនួន ០៤នាក់ នៅចំណុច N 10.19.021 E 103 08 316 រួចហើយកម្លាំងសហការ របស់សមត្ថកិច្ច ក៏បានបញ្ជូនមកទីបញ្ជាការការពារ កោះតាងលេខ៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ មានដូចជា៖
– នាវាឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត ទទឹង ៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង ១គ្រឿង។

នាវានោះ មនុស្សមនុស្សចំនួន ៤ នាក់ បម្រើការងារនៅលើនោះ។

– CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រង់ និងជាអ្នកបើកបរនាវា
– WU KONGPING អាយុ ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន ជានាវិក
– WANG SHENG PING អាយុ ៣០ឆ្នាំ ជនជាតិចិន ជានាវិក
– លីន ស៊ីម៉ី អាយុ ៤២ឆ្នាំ ជនជាតិចិន ជានាវិក ។

នាវាខាងលើនេះ បានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើ រួចទៅកាន់ប្រទេសចិនវិញ ។ ហើយចំពោះ មូលហេតុ ដែលនាវានានោះ អណ្តែតចូលមកដល់ដែនសមុទ្រកម្ពុជា ដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ហើយក៏បានអណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា ។

មនុស្សទាំង ៤នាក់ ដែលបម្រើការងារនៅលើនាវាប្រាប់ថា លិខិតឆ្លងដែន របស់ពួកគេ បានធ្លាក់ចូលក្នុងទឹកបាត់។

សមត្ថកិច្ច បានបនតក្ថា ជនជាតិចិនទាំង ៤នាក់នោះ ក្រោយពីជំនាញ បានសាកសួរ និងធ្វើកំណត់ហេតុរួច ក៏បានបញ្ជូនឲ្យកម្លាំងប៉ូលីសព្រំដែនទឹក ដឹកនាំដោយ លោក វរសេនីយ៍ទោ យ៉ាវ វណ្ណា ទទួលមក ៕

អត្ថបទដែលជាប់ទាក់ទង