នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្ថិតក្នុងភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

មន្រ្តីនគរបាលស្រុកព្រៃនប់ បានបន្តថា ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ឈ្មោះ ចាប ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ សក ឌីម អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ឈ្មោះ គក វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀមចំនួន ១៥កញ្ចប់, និងទូរស័ព្ទដៃចំនួន ០៤គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបាន សមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង