បើសិនលោកអ្នក មានសំពាធឈាមខ្ពស់- លើសខ្លាញ់-អាស៊ីត សូមសាកល្បងវិធីនេះ..
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីអ្មកជំងឺមួយចំនួន បានឲ្យដឹងថា បើសិនលោកអ្នក មានសំពាធឈាមឡើងខ្ពស់ខុសពីធម្មតា- លើសខ្លាញ់ និងលើសអាស៊ីត ជាដើម ឬក៏មានអាការៈ ដូចជា ៖
១- រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹកបាតដៃ-ជើង ចុះឡើងជណ្តើរលាន់ឮសំលេងចេញពីប្រអប់ជើង
២- អោនចុះក្រោម ងើបឡើងវិញ មានអារម្មណ៍វិល និងងងិតមុខ
៣. ស្រវាំងភ្នែក ងងុយគេង តែគេងមិនលក់
បើសិនកេងលក់គឺឆាប់ភ្ញាក់វិញ
៤- ឈឺរោយ ចុកចាប់ពេញខ្លូន ពេលក្តាប់ម្រាមដៃ តឹងរឹង
៥- គេងពេលយប់ កន្ត្រាក់ដៃជើង គេងលក់សុបិនថា ធ្លាក់ពីលើ..
៦- គេងលក់សុបិនស្ទះការដកដង្ហើមជាដើម…។
អាការៈខាងលើនេះ វាគ្រាន់តែជាកាតចែករំលែក របស់អ្នកធ្លាប់ឈឺជំងឺទាំងនេះ ទៅដល់អ្នកមានជួបបញ្ហា ដីចរៀបរាប់ខាងលើ គឺ បងប្អូន អាចអនុវត្តតាមវិធីនេះ ហើយអាច ព្យាបាលសំពាធឈាម ឡើងខ្ពស់- លើសខ្លាញ់ និងអាស៊ីតជាដើម ចុះមកសភាពធម្មតាវិញ។
គ្រឿងផ្សំរួមមាន ៖
ក- ស្លឹកតយ (៥សន្លឹក)
ខ- គល់ស្លឹកគ្រៃចាស់ ចន្លោះពី ៦ គល់ ទៅ ១០គល់ (តាមគល់តូចឬធំ)
គ- មើមខ្ញីចាស់ ( ៥ចំណិត)
ឃ- ទឹក ២លីត្រ រួចដាំទឹកឲ្យពុះ ហើយបន្ទាប់មក បន្ថយភ្លើងឲ្យពុះតិចៗ ទុក ៣០នាទី
ង- ហូបរៀងរាល់ថ្ងៃ ដោយក្នុង១ថ្ងៃ ដាំហូប ចន្លោះពី ១ កំសៀវ ទៅ ២កំសៀវ
ច- ហូបនៅពេលទឹកក្តៅអ៊ុនៗ ១កែវ លាយទឹកឃ្មុំ (បើសិនមានទឹកឃ្មុំ) ១ ឬ២ ស្លាបព្រាកាហ្វេ ហើយញាំក្រោយពេលហាត់ប្រាណរួច (ញើសកំពុងចេញ) វាជួយរុញជាតិពុលបញ្ចេញតាមរន្ធញើស.. ៕ ប្រភព៖ អតីតអ្នកជំងឺ