កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២២នាក់ និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃចន្ទនេះ បង្ហាញថា កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២២នាក់ (ក្នុងសហគមន៍ ២២ នាក់)- ជាសះស្បើយ ១១នាក់ និងស្លាប់ គ្មាន។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៦,៤៧៧នាក់ – អ្នកជាសះស្បើយ ១៣៣,៣០២នាក់ និងមានអ្នកស្លាប់ ៣,០៥៦នាក់ ៕

អត្ថបទដែលជាប់ទាក់ទង