ក្រុមការងារសង្គ្រោះ លោកឧកញ៉ា ទៀ វិចិត្រ រកឃើញសពអ្នកនេសាទម្នាក់ និងឧបត្ថម្ភថវិកា២លានរៀល ដើម្បីធ្វើបុណ្យ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C, Speed Boat Cambodia) មានប្រសាសន៍ថា នៅម៉ោង ០៩ និង២៥នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក បានសហការស្វែងរកឃើញ សាកសពកម្មករនេសាទសមុទ្រម្នាក់ ដែលស្លាប់ពេលធ្លាក់ពីលើទូកនេសាទ ចូលក្នុងសមុទ្រ កាលពីថ្ងៃទី១៩ ខែកក្កដា នោះហើយៗ បាននាំយកមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ដើម្បីចូលរួមចែករំលែកទុក្ខ ជាមួយគ្រួសារសព រូបលោក ក៏បានឧបត្ថម្ភថវិកាចំនួន ០២លានរៀលទៀត ជូនដល់ក្រុមគ្រួសារសព សម្រាប់ធ្វើបុណ្យសពថែមទៀតផង។

ក្រុមគ្រួសារបុរសរងគ្រោះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភថវិកា ០២លានរៀល សម្រាប់ធ្វើបុណ្យ ជាពិសេសបានបញ្ជូនក្រុមការងារសង្គ្រោះ ចុះជួយស្វះស្វែងរកសព កូនរបស់គាត់ នៅក្នុងលម្ហសមុទ្រដ៏ធំល្វឹងល្វើយ រហូតរកឃើញសាកសព..។

ជនរងគ្រោះ ដែលលង់ទឹកស្លាប់ក្នុងលម្ហសមុទ្រមានឈ្មោះ លី ថេង ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក​ មានស្រុកកំណេីតនៅភូមិសាវង្ស​ ឃុំតាចេស​ ស្រុកកំពង់ត្រឡាច​ ខេខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក ស្ថិតក្នុងភូមិ​៣ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​ ៕

អត្ថបទដែលជាប់ទាក់ទង