ទូកនេសាទ១គ្រឿង បើកបុកនឹងថ្មជាប់គឿង ក្នុងលម្ហសមុទ្រខេត្តកោះកុង
ខេត្តកោះកុង ៖ កម្លាំងសមត្ថកិច្ច នៃបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ បានឲ្យដឹងថា ទូកនេសាទមួយគ្រឿង ប្រភេទទូកអូសបបង្គា បានបុកនឹងថ្មរួចជាប់គឿង ក្នុងសមុទ្រ កាលពីយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដាវ ៥០.៨៧២ និង ០៩.៩០៧ ចន្លោះ កោះម្នាស់ និងកោះដូង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកគីរីសាគរ ខេត្តកកោះកុង។
សមត្ថកិច្ច ឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ ដោយសារតែទូកនេសាទនោះ បើកខុសឃ្លងក្បែរកោះ។
កម្លាំងសមត្ថកិច្ច បានឲ្យដឹងបន្តថា នៅលើទូកនេសាទខាងលើ មានមនុស្សចំនួន ០៤នាក់ ហើយក្រោយកើតហេតុភ្លាមៗ ត្រូវបានទូកនេសាទចំនួន ០២គ្រឿងទៀត ដែលទៅនេសាទ ជាមួយគ្នាជួយសង្គ្រោះមនុស្ស នៅលើទូកនោះទាន់ពេល ដោយពុំមានអ្នករងថ្នាក់គ្រោះនោះទេ។
សមត្ថកិច្ច បញ្ជាក់ថា ម្ចាស់ទូក ឈ្មោះ ឯម ដាំ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ នេសាទ មានទីលំនៅក្នុងខេត្តព្រះសីហនុ ៕