ពិធីនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ទាំង៤០វត្តក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ មួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅក្នុងខេត្តព្រះសីហនុ ទាំងអស់ចំនួន ៤០វត្ត។

ពិធីនេះ បានរៀបចំរួមគ្នា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន (វត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំពោះទេយ្យទាន និងបច្ច័យ ដែលបាននាំយកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តទាំង៤០ នៅខេត្តព្រះសីហនុខាងលើនេះ គឺក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា ០១គូ ស្លាដក០១ អង្ករ ១០០គីឡូក្រាម មី ០២កេសធំ ត្រីខ ០២កេសធំ ទឹកត្រី ០៤យួរ ទឹកស៊ីអីវ ០៤យួរ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ០៤កេស ខារ៉ាបាវ ០៤កេស ទឹកដោះគោខាប់ ០១កេស ស្ករស ០៤គីឡូក្រាម តែ ០៤គីឡូក្រាម និងប្រគេនបច្ច័យជូន ព្រះសង្ឃ ៤០អង្គ មួយអង្គ ១០ម៉ឺនរៀល ប្រគេនវត្ត៤០ ក្នុងមួយវត្តបច្ច័យ ០១លានរៀល និងយាយជីតាជី ៣៥នាក់ ក្នុងម្នាក់ ០២ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង