បុរសម្នាក់បង់សំណាញ់ចាប់ត្រី រអិលជើងធ្លាក់ទឹក ត្រូវទឹកគួចហូរយកទៅបាត់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានមកបង់សំណាញ់ រអិលជើងហូរទៅតាមទឹកគួចយកទៅបាត់ នៅចំណុចទំនប់បារាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈរូបគាត់កំពុងបង់សំណាញ់ ចាប់ត្រី ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាលមូលដ្ឋាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ច បានស្រាវជ្រាវបានដឹងថា ជនរងគ្រោះមានឈ្មោះ វង់ សវ័ន្ត អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ បុរសនេះមានប្រពន្ធនឹងកូន ២នាក់ក្នុងបន្ទុក។

ក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរសហការជាមួយ សមត្ថ
កិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរុករកមួយយប់មិនឃើញ។

ដោយឡែក នៅព្រឹកថ្ងៃទី១៩ ខកក្កដា ឆ្នាំ២០២២ ក្រុមការងារដឹកនាំដោយ លោក អម សុភា អភិបាលរងខេត្ត រួមដំណើរដោយ លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត និងលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង កងកំលាំងប្រដាប់អាវុធទាំងបីរួមនិងប្រជាពលរដ្ឋជំនាញខាងមុជទឹកបានមុជរុករក តាំងពីព្រឹកមកដល់ម៉ោង១២ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅមិនទាន់រកឃើញនៅឡើយទេ។

ក្រុមការងារ និងសមត្ថកិច្ចរួមបរជាពលរដ្ឋជំនាញមុជទឹកកំពុងតែរកមធ្យោបាយ ដើម្បីបន្តរកជនរងគ្រោះដើម្បីយកសពប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង