សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា នោះបានហើយ នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួន បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះបានហើយ នៅក្នុងរាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច កម្ពុជា បានរកជជាតិនីហ្សេនីយ៉ា រូបនេះ នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ា រូបនេះរួច ក៏បានប្រគល់ជូនមន្ដ្រីជំនាញ របស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ..៕

អត្ថបទដែលជាប់ទាក់ទង