សមត្ថកិច្ច ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតគ្រឿងញៀនជាង ៥២គីឡូក្រាម បញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់និងថ្នាំញៀនជាង ៥២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នាំយកទៅបង្ហាញមុខជាសាធារណៈ មុននឹងបញ្ជូនទៅតុលាការ ក្រោយពេលចុះបង្ក្រាប និងឃាត់ខ្លួន ។

កាលពីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំសម្របសម្រួលពី លោក សុិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ និងឆែកឆេរ ក្នុងបន្ទប់ខាងលើ ដែលជនល្មើសស្នាក់នៅ។

លទ្ធផល ៖

ក- ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។

ខ- វត្ថុតាងចាប់យកបាន : មេតំហ្វេតាមីន(ICE) ទម្ងន់ ៥២ គ.ក្រ ៦០៨.៤៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង