រកឃើញមនុស្ស២នាក់ ពាក់ព័ន្ធជាមួយ ជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វា នោះហើយ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច  រាជធានីភ្នំពេញ បានសហការជាមួយក្រុមគ្រូពេទ្យមកពី ក្រសួងសុខាភិបាល បានចុះទៅដល់ទីតាំងផ្ទះអ្នកពាក់ព័ន្ធជាមួយជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺ អុតស្វា ចំនួន ០២នាក់ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលភូមិសន្សំ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មនុស្សទាំង ០២នាក់នេះ ជាអ្នករួមដំណើរលើម៉ូតូកង់បី ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺ អុតស្វា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បីការពារការចម្លងនៃវីរុសអុតស្វា ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់អ្នកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ា ទាំងអស់ សូមដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬផ្តល់ព័ត៌មាន មកក្រុមគ្រូពេទ្យ ដែលនៅជិតលោកអ្នក ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព និងចូលរួមកាច់ផ្តាច់ខ្សែចម្លងវីរុសអុតស្វានេះ ឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង