នាវាកងទ័ពជើងទឹក​ប៉ាគីស្ថាន ១គ្រឿង ចូលចត​នៅ​កំពង់​ផែ​ស្វយ័ត ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នាវាកងទ័ពជើងទឹក​ប៉ាគីស្ថានចំនួន ០១គ្រឿង បានចូលចត​នៅ​កំពង់​ផែ​ស្វយ័ត ​ក្រុងព្រះសីហនុ ក្នុងដំណើរទស្សនៈកិច្ចការងារ រយៈពេល ០៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

នាវានេះ មានឈ្មោះPNS TAIMUR Warship (F-262) មានបណ្តោយ ១៣៤.១ម៉ែត្រ ទទឹង១៦ម៉ែត្រនិងមានជំរៅទឹក ៧ម៉ែត្រ ទំងន់ផ្ទុក៤.០៤៦តោន នាយនាវី​ចំនួន ១៦នាក់ ពលនាវិក​ចំនួន ១៥៣នាក់​ សរុប​ចំនួន ១៦៩នាក់​
និងមេបញ្ជាការ​នាវា គឺ លោក វរនាវីឯក Muhammad Yarsir Tahir។

នាវា​នេះ​ បានដាក់ឲ្យ​ដំណើរ​ការ​នៅ​ឯប្រទេស​ចិន ហើយ​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​វិញ និង​ត្រូវ​ធ្វើ​ទស្សនកិច្ច​ជាផ្លូវ​ការ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង