រដ្ឋបាលខេត្តព្រះសីហនុថា កំពុងយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគស្របច្បាប់

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលប្រកបមុខរបរស្របច្បាប់ ដើម្បីឈានទៅបង្កើនសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅនិងការអភិវឌ្ឍន៍ឲ្យបានប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង