លោក ជួន ណារិន្ទ មិនមានករណីចាប់ឃុំឃាំង ជនជាតិចិន១៣នាក់ ដោយខុសច្បាប់ទេ

ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តនេះ បានបើកធ្វើសន្និសីទកាសែត ដើម្បីបំភ្លឺជូនសាធារណៈជន លើករណី មានពាក្យណ្តឹងសុំអន្តរាគមន៍បំភ្លឺពាក់ព័ន្ធករណីថា មានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន ១៣នាក់ នៅក្រុងព្រះសីហនុ។

ទាក់ទិនបញ្ហានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ក្រោយកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ គឺរកមិនឃើញមានករណីដូចការលើកឡើង ខាងលើនេះទេ៕

អត្ថបទដែលជាប់ទាក់ទង