ឆេះអាគារទុកចោល ត្រង់ចំណុចជិតរង្វង់មូលតោពីរ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្រ្តីកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះអាគារទុកចោលមួយកន្លែង ត្រង់ចំណុចជិតរង្វង់មូលតោពីរ ក្បែរធនាគារ ABA ស្ថិតក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

អគ្គិភ័យនេះ សមត្ថកិច្ចបានអន្តរាគមន៍ ជួយសង្គ្រោះបាញ់ទឹកពន្លត់ គ្រប់គ្រងសភាពការណ៍បាននៅវេលាម៉ោង ០៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយមិនមានរាលដាលដល់អគារក្បែរនោះឡើយ។

សមត្ថកិច្ចបន្ថែមថា ប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ សរុបចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ក្នុងនោះរថយន្តពន្លត់អគ្គីភ័យ របស់កងរាជអាវុធហត្ថ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន, រថយន្តពន្លត់អគ្គីភ័យ របស់នគរបាល ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៥ឡាន, រថយន្តពន្លត់អគ្គីភ័យ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ឡាន។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនូវពុំទាន់បញ្ជាក់ពីការឆេះអាគារខាងលើនេះ បាននៅឡើយទេ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ និងបន្តរាយការណ៍បន្ថែមទៀតនៅពេលក្រោយ៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង