អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ២២នាក់ ទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តនេះ បានចាប់ឃាត់ខ្លួន ជនជាប់សង្ស័យចំនួន ២២នាក់ ពាក់ព័ន្ធការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវិធី។

មន្ត្រីដដែល បន្តថា ជនស្ស័យចំនួន ០៨នាក់ បានបញ្ជូនសាលាដំបូងរួចហើយ កាលពីថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០២២។

ចំណែក ជនសង្ស័យចំនួន ១៤នាក់ ទៀត ទើបបញ្ជួនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅរសៀល ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ ២០២២។

នេះបើយោងតាម ការបញ្ជាក់ របស់លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង