លោកឧកញ៉ា ទៀ វិចិត្រ ត្រូវតែងតាំងជាប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖​  លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក សំរិទ្ធ ភុំ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ដោយបានសម្រេចតែងតាំង លោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ អមដោយអនុប្រធានសាខាចំនួន ០៤រូប ចែកចេញជា ០៦អនុសាខា ដែលមានសមាជិក សមាជិកា សរុបចំនួនជាងមួយរយនាក់។

ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងបរិវេណគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់លោក​ គួច ចំរើន និង លោក សំរិទ្ធ ភុំ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលគាំទ្រដល់សកម្មភាពសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ និងប្រកាសទទួលស្គាល់ឲ្យចូលរួម ក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានប្តេជ្ញាចិត្តថា សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នឹងខិតខំធ្វើការងារឲ្យបានល្អ ស្របតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។

ចំណែក លោក គួច ចំរើន ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានកោតសរសើរ លោកឧកញ៉ា ទៀ វិចិត្រ​ និងសមាជិកសមាជិកា សាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទាំងអស់ សម្រាប់ការស្រឡាញ់ជឿជាក់ ហើយចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្ស។

ជាងនេះទៀត លោក គួច ចំរើន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ ប្រទេសជាតិ មានសុខសន្តិភាព គ្មានសង្គ្រាម និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋច្រើនលើសលុប ក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រដល់គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យដឹនាំប្រទេសគ្រប់អាណត្តិបោះឆ្នោតជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង