បាញ់កក្រើករាត្រីក្រុងព្រះសីហនុ ស្លាប់និងរបួសជនជាតិចិន៣នាក់ នៅក្នុងកាស៊ីណូ តុងហ្វាង ប៉ាលីរិន

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធក្រុងព្រះសីហនុ បានឱ្យដឹងព័ត៌មានបឋមថា មានបទល្មើសផ្ទុះអាវុធមួយករណី បានកើតឡើង នៅវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងកាស៉ីណូ តុងហ្វាង ប៉ាលីរិន  មានទីតាំងជិតមហោស្រពចាស់ ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យជនជាតិចិន ២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការផ្ទុះអាវុធបាននៅឡើយទេ។ ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុ នៃការផ្ទុះអាវុធ និងវែកមុខខ្មាន់កាំភ្លើង ដើម្បីយកមកដាក់ទោស ទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង