កីឡាករតេក្វាន់ដូ៣រូប ឈ្នះមេដាយមាស ពីការប្រកួត World Police & Fire Games ២០២២ នៅប្រទេសហូឡង់

រាជធានីភ្នំពេញ ៖ អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

នេះគឺជាមោទនភាព របស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣រូប បានចូលរួមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង ០៣នាក់ តែម្តង៕

អត្ថបទដែលជាប់ទាក់ទង