កម្ពុជា ឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី

រាជធានីភ្នំពេញ ៖ សូមចូលរួមអបអរសាទរ កម្ពុជា ឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី។

កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ០៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ០៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ០៤ប្រកួត ពោលគឺ វគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង