នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ កម្លាំងផ់នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា នៅថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ៣នាក់ ខាងលើ រួមមាន៖ ឈ្មោះ ឆាយ វៀត ភេទ​ប្រុ​ស អាយុ ៤១ឆ្នាំ មុខរបរកសិ​ករ មាន​ទីលំនៅ​ភូ​មិ​ស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ គង់ វិចិត្ត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ និង ឈ្មោះ អ៉ិត អ៊ូស្មាន ភេទ​ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន ៨កញ្ចក់ និងទូរស័ព្ទដៃចំនួន ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង