អាកាសធាតុពីថ្ងៃទី៣ដល់ទី៩ សីហា កម្ពុជា អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រីឯខេត្តកោះកុងនិងព្រះសីហនុ នឹងប្រឈមជំនន់ទឹកភ្លៀង
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដែលកម្ពុជា អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ដោយឡែក សម្រាប់តំបន់ខ្លះ នៃខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង៕