«សាររបស់លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះប្រជាជនកម្ពុជា»

រាជធានីភ្នំពេញ ៖ ជម្រាបសួរ ប្រជាជនកម្ពុជាជាទីរាប់អាន។ ខ្ញុំឈ្មោះ ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។ ចាប់ពីថ្ងៃស្អែក ខ្ញុំធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាព របស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដង នៅក្នុងទូទាំងប្រទេសកម្ពុជា ការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។

កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់ខ្ញុំផ្ទាល់ ហើយធ្វើឱ្យខ្ញុំរំភើបដោយដឹងថា មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។

ក្នុងទស្សនកិច្ចលើកនេះ ខ្ញុំមានបំណងបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសកម្ពុជា និងជប៉ុន។ នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីទិសដៅ នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ប្រទេសជប៉ុននឹងបន្តខិតខំធ្វើការ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ឱ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយ ប្រជាជនកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពីវិវត្តន៍ នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូល របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

ខ្ញុំក៏នឹងចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ ខ្ញុំសូមសម្តែង នូវការគោរព ចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះ ក្នុងនាមជាប្រធានអាស៊ាន។

សហគមន៍អន្តរជាតិ កំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះ មានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។

លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបាទ ចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរ ក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ ខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរ។

ខ្ញុំសូមជូនពរ សូមឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាព រវាងប្រទេសជប៉ុន និងកម្ពុជា កាន់តែរីកចម្រើន។

カンボジアの皆様、こんにちは。日本の外務大臣の林芳正です。明日、私は外務大臣就任後初めてカンボジアを訪問します。

まず、カンボジア政府及び国民の皆様には、安倍元総理大臣の逝去に際し、哀悼の意をお示しいただいたことに深く感謝申し上げます。カンボジア全土で半旗が掲げられ、多くの弔意書簡、メッセージをいただきました。そのような温かい対応に私自身励まされるとともに、カンボジアにこれだけ多くの日本の友人が存在することを大変心強く感じました。

今回の訪問では、このように強固なカンボジアと日本との関係を再確認したいと思います。3月の岸田総理大臣の訪問の機会に、両首脳は共同声明を発出し、今後の二国間協力の方向性を示しました。日本は、カンボジアの皆様と共に共同声明に掲げられた協力を具体化していきます。今回の訪問では、特にカンボジアの中核港であるシハヌークビル港と安全保障分野での協力について、カウンタパートのプラック・ソコン副首相兼外務国際協力大臣と前向きな議論したいと思います。

また、ASEAN関連外相会議にも出席します。プラック・ソコン副首相をはじめ、カンボジア外務国際協力省の皆様が、議長国として会議の準備と調整に尽力されていることに敬意を表します。国際社会はウクライナ、北朝鮮、ミャンマー、南シナ海をはじめとした複雑な問題を抱えています。そうした中で開かれる今回の一連の会議は、国際社会として堅持していくべき価値や原則を確認し、発信していく重要な場となるでしょう。

そしてもう一つ、今回の訪問で私が試したいものが何か分かりますか?私は東京でクメール料理店に足繫く通うほどのクメール料理ファンです。今回、本場のクメール料理を味わうことを楽しみにしています。

今回のASEAN関連外相会議の成功、日本とカンボジアの友好の更なる発展を祈念します。

អត្ថបទដែលជាប់ទាក់ទង