ថ្ងៃទី៣ ខែសីហានេះ មានរដ្ឋមន្រ្តីការបរទេស៧រូបទៀត បានអញ្ជើញមកដល់កម្ពុជា

រាជធានីភ្នំពេញ ៖ ផេកហ្វ្រេសប៊ុកផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះថា កម្ពុជា សូមស្វាគមន៍ដ៏កក់ក្តៅដល់ រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២នេះ មានឯកឧត្តម និងលោកជំទាវ រដ្ឋមន្រ្តីការបរទេសចំនួន ០៧រូបទៀត បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា៖ 1- H.E Nanaia Mahuta រដ្ឋមន្ត្រីការបរទេស នៃប្រទេសនូវែលហ្សេឡង់, 2 -H.E Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា, 3- H.E Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ា នៃចក្រភពអង់គ្លេស, 4- H.E Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា, 5- H.E Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន, 6- H.E Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និង 7-  H.E Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។ នៅមានរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនទៀត នឹងមកដល់កម្ពុជា នៅថ្ងៃស្អែកជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានជូនពរ ឯកឧត្តមលោកជំទាវ និងគណៈប្រតិភូទាំងអស់បានសប្បាយរីករាយ ក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អ នៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង