ឃាតកម្មបាញ់សម្លាប់ ជនជាតិចិនម្នាក់ទៀតហើយ នៅលើឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីជនជាតិចិនម្នាក់ស្លាប់ នៅលើឆ្នេរខ្សាច់ នៅចំណុចមុខភោជនីយដ្ឋាន អង្គរបិច ស្ថិតក្នុងក្រុម១៦ ភូមិ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបន្តថា
ជនរងគ្រោះ (សាកសព) ឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី ០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773
សុពលភាពថ្ងៃទី០៦ សីហា 2023 ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបញ្ជាក់ថាការស្លាប់នេះគឺដោយសារត្រូវគ្រាប់កាំភ្លើង ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីការស្លាប់នេះបាននៅឡើយទេ។

យ៉ាងណាក៏ដោយចុះ លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ មានប្រសាសន៍នៅម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះថា យោងតាមកាម៉េរាសុវត្ថិភាព គឺជនរងគ្រោះខាងលើ ស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង។

បច្ចុប្បន្ន សាកសពត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង