ជនជាតិចិនម្នាក់ទៀតហើយ ត្រូវគ្រាប់កាំភ្លើងស្លាប់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អធិការនគរបាលក្រុងព្រះសីហនុ គឺលោក តី វិសាល មានប្រសាសន៍នៅម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះថា យោងតាមកាម៉េរាសុវត្ថិភាព ជនរងគ្រោះជនជាតិចិន ដែលស្លាប់នៅឆ្នេរអីរឈើទាល គឺ ស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង។

លោកបន្តថា ករណីខាងលើនេះ កើតឡើង នៅម៉ោងជាង ៧ព្រឹកថ្ងៃទី០៥ ខែសីហានេះ ដោយពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា មានករណីជនជាតិចិនម្នាក់ បានស្លាប់ នៅលើឆ្នេរខ្សាច់ នៅចំណុចមុខភោជនីយដ្ឋាន អង្គរបិច ស្ថិតក្នុងក្រុម១៦ ភូមិ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយកម្លាំងសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។

សពជនរងគ្រោះ ឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773
សុពលភាពថ្ងៃទី០៦ សីហា 2023 ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ច បញ្ជាក់ថា កំពុងបន្តស៊ើបអង្កេត រកមូលហេតុបន្ថែម លើករណីការស្លាប់ជនរងគ្រោះ ជនជាតិចិនខាងលើនេះ ជាបន្តទៀត។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង