រថយន្តធំមួយគ្រឿង បើកបុកសសរជើងទម្រ ស្ពានផ្លូវល្បឿនលឿន តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៩៩-១០០ ស្រុកភ្នំស្រួ​ច

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មានករណី រថយន្តធំមួយគ្រឿងបាមបើកបុកសសរជើងទម្រស្ពានផ្លូវល្បឿនលឿន លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២​។

សមត្ថកិច្ច នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា
រថយន្តនេះម៉ាក HYUNDAI ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងរុឺម៉​កកុងតឺនរ័ ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះ សន សាល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ​ភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំព​ត បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកសសរជើងទម្រស្ពានផ្លូវ​ល្បឿនលឿន យ៉ាងពេញទំហឹង។ ប៉ុន្តែករណី​នេះ មិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

ក្រោយកើតហេតុ សសមត្ថកិច្ចនគរបាល បានចុះអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង