សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រោះដីព្រៃភ្នំតាម៉ៅ ហើយបញ្ជាឲ្យលប់ចោលរាល់ការអនុញ្ញាត ឲ្យធ្វើការដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ របស់សម្តេច ស្តីអំពីផែនការណ៍អភិវឌ្ឍន៍ នៅរមណីយដ្ឋានភ្នំតាម៉ៅ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម..!

“ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើនមក រាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៏ដោយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា៖

១. លប់ចោលទាំងអស់ នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍ។

២. រក្សាទុកដីនិងព្រៃ នៅជុំវិញសួនសត្វភ្នំតាម៉ៅជាដី ដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។

៣. ក្រុមហ៊ុន ដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕

អត្ថបទដែលជាប់ទាក់ទង