លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វព្រៃកម្រ លែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បាននាំយកសត្វពង្រូល ចំនួនមួយក្បាល ទៅលែងនៅព្រៃធម្មជាតិវិញ ដើម្បីរួមចំណែកលើការងារអភិរក្សថែក្សាសត្វព្រៃ នៅកម្ពុជា។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ នាំយកមកប្រគល់ជូនរូបលោកដើម្បីនាំយកទៅក្នុងព្រៃធម្មជាតិ។

ពលរដ្ឋ ដែលផ្តល់សត្វពង្រូលនោះ បានឲ្យដឹងថា ការដែលរូបគាត់នាំយកសត្វព្រៃនេះ មកប្រគល់ជូន លោកឧកញ៉ា ក៏ព្រោះតែកន្លងមក ឃើញសកម្មភាព របស់លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ ហើយបានលែងសត្វទាំងនោះ ជាបន្តបន្ទាប់។

លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងសហការផ្តល់សត្វព្រៃ ដើម្បីអភិរក្ស ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ សូមចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈ “កុំប្រមាញ់ កុំសម្លាប់ និងកុំជួញដូរ” ដើម្បីរួមចំណែកជាមួយ សង្គមជាតិ លើការងារថែរក្សាការពាតសត្វព្រៃ នៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង