អ្នកបើកបរយានយន្ត ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវដាក់ឯកសារភ្ជាប់តាមខ្លួន រួមមាន..

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា អ្នកបើកបរយានយន្ត ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវដាក់ឯកសារភ្ជាប់តាមខ្លួន រួមមាន ៖

១. បណ្ណបើកបរយានយន្ត (ច្បាប់ដើម)

២. បណ្ណសម្គាល់យានជំនិះ (អាចប្រើច្បាប់ថតចម្លង | ករណីមិនមាន QR Code តម្រូវបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ទើបអាចប្រើជាផ្លូវការបាន)

៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (អាចប្រើច្បាប់ថតចម្លង)

៤. សម្រាប់រថយន្តប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬ អ្នកដំណើរ ត្រូវភ្ជាប់បន្ថែមលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន (អាចប្រើច្បាប់ថតចម្លង)៕

អត្ថបទដែលជាប់ទាក់ទង